ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះរបស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅនៅបរិវេណជាប់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួមប្រមាណ ២៥០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម