សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការសន្សំប្រាក់, ការកត់ត្រាបញ្ជីស្នាម, ផែនការផលិត និងផែនការអាជីវកម្ម
ចេញ​ផ្សាយ ២៦ តុលា ២០២៣
117

ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ 

លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២) ការកត់ត្រាបញ្ជីស្នាម (៣) ផែនការផលិត និង(៤) ផែនការអាជីវកម្ម បានសរុបចំនួន ០២ក្រុម ក្នុងនោះ ៖

១.ក្រុមអ្នកផលិត(បន្លែសុវត្ថិភាពភូមិតានី) មានអ្នកចូលរួមចំនួន ១៦នាក់ស្រី ០៤នាក់ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល,

២.ក្រុមអ្នកផលិត(ត្រពាំងកណ្តោល) មានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ០៨នាក់ នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter