សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) បានចុះត្រួតពិនិត្យតាមដានអនុវត្តលើបច្ចេកទេសដាំដុះដំណាំឳឡឹករបស់កសិករគម្រោង
ចេញ​ផ្សាយ ២៥ តុលា ២០២៣
97

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម  បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) បានចុះត្រួតពិនិត្យតាមដានអនុវត្តលើបច្ចេកទេសដាំដុះដំណាំឳឡឹករបស់កសិករគម្រោង នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានចំនួន៥គ្រួសារ មានទំហំដីចាប់ពី ១,៥ហិកតា ទៅ ២ហិកតា។

ក្នុងការចុះត្រួតពិនិត្យនេះក្រុមការងារបានសង្កេតលើដំណាំឪឡឹកកំពុងលូតលាស់បានល្អ តែក៏កំពុងជួបប្រទះនូវសត្វល្អិត នឹងជំងឺកំពុងបំផ្លាញផងដែរ មានពពួកទ្រីប ដង្កូវវ៉ូង និងជំងឺផ្សិតជាដើម។ ក្រុមការងារក៏បានណែនាំពីការព្យាបាល នឹងកំចាត់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter