សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម
ចេញ​ផ្សាយ ២៥ តុលា ២០២៣
105

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម បានសរុបចំនួន ០២ក្រុម ក្នុងនោះ ៖​

១.ក្រុមអ្នកផលិត (ឈូកអភិវឌ្ឍមានជ័យ) មានអ្នកចូលរួមចំនួន ២២នាក់ ស្រី ១៥នាក់ នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល

និង ២.ក្រុមអ្នកផលិត(សាមគ្គីភូមិបានទៀត)មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០៥នាក់ នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter