វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៣ តុលា ២០២៣
118

ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

លោក ឡាង គីរី អនុប្រធានមន្ទីរ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០២៣។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោក លោកស្រី សមាជិកក្រមប្រឹក្សាស្រុកស្រែអំបិល លោក លោកស្រី គណៈអភិបាលស្រុកស្រែអំបិល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេភូមិ  មេឃុំ  និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សរុបអ្នកចូលរួម ចំនួន ៣០០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter