ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានចេញល្បាតក្នុងភូមិសាស្រ្តឃុំតានូន ប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ដែលអ្នកនេសាទបានយកមកដាក់ពង្រាយចោលក្នុងដែនសមុទ្រ (ពុំឃើញមានម្ចាស់នៅចាំទេ) នៅពេលនោះក្រុមអធិការកិច្ចជលផលយើងបាន ស្រាវយកឡើងមក មានចំនួន ១០០ខ្សែ មានប្រវែង ៨០០ ម៉ែត្រ នាំយកមករក្សាទុកនៅស្នាក់ការ ផ្នែករដ្ឋបាលជលផលបូទុមសាគរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម