សិក្ខាសាលាផ្សព្វផ្សាយស្តីពី " អនុក្រឹត្យស្តីពី គោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ"
ចេញ​ផ្សាយ ២៣ តុលា ២០២៣
95

ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣

ពេលព្រឹក

លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកប្រធានការិយាល័យផែនការ-គណនេយ្យ និងមន្រ្តីការិយាល័យផែនការ-គណនេយ្យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី " អនុក្រឹត្យស្តីពី គោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តាមរយៈប្រព័ន្ធ (Zoom meeting)។ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងបរិបទ និងស្របតាមទិសដៅនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ចំនួនអ្នកចូលទស្សនា
Flag Counter