ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣
ពេលរសៀល
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការជម្រុញវិនិយោគ និងអភិវឌ្ឍទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម សុខ សុគុណ អនុរដ្ឋលេខាធិការ និងជាប្រធានចាត់ចែងគម្រោង នៃក្រសួងទេសចរណ៍ និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងអាជីវករ មានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រី ១៤នាក់ នៅមន្ទីរទេសចរណ៍ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម