ចូលរួមជាមួយក្រុមការងារដីរដ្ឋថ្នាក់ខេត្តកោះកុង និងថ្នាក់ស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដីរបស់ប្រជាពលរដ្ឋ ចំនួន ០៨ទីតាំង
ចេញ​ផ្សាយ ១១ តុលា ២០២៣
149

ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ 

នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង បានចូលរួមជាមួយក្រុមការងារដីរដ្ឋថ្នាក់ខេត្តកោះកុង ក្រុមការងារដីរដ្ឋថ្នាក់ស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដីរបស់ប្រជាពលរដ្ឋ ចំនួន ០៨ទីតាំង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ការចុះពិនិត្យជាក់ស្ដែងដីស្នើសុំចុះបញ្ជីដឹកនាំដោយលោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង  និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និងភាគីម្ចាស់ដី សរុបអ្នកចូលរួមចំនួន ១៤ នាក់ ស្រី ០១នាក់។

ពេលរសៀល បានបន្តចូលរួមប្រជុំជាមួយក្រុមការងារដីរដ្ឋថ្នាក់ខេត្ត ក្រុមការងារដីរដ្ឋថ្នាក់ស្រុកស្រែអំបិល ដើម្បីពិនិត្យពិភាក្សាលើករណីស្នើសុំចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីរបស់ប្រជាពលរដ្ឋចំនួន ០៨ទីតាំង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងមានអ្នកចូលរួមសរុបចំនួន ១៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter