ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ដែលបានឃាត់ចាប់កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣
ក្នុងនោះរួមមាន ៖
១.លបកន្ទុយកណ្តុរចំនួន ៣១១ ខ្សែ មានប្រវែង ២ ៤៨៨ ម៉ែត្រ
២. ឈ្នាងអូសកូនគ្រែងឈាម ចំនួន ២១គ្រឿង
កម្មវិធីនេះប្រព្រឹត្តធ្វើនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ក្រោមអធិបតីភាពលោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីមន្ត្រីនគរបាលឃុំថ្មស គណៈកម្មការសហគមន៍នេសាទ ឆ្នេរសមុទ្រឃុំថ្មស សរុបចំនួន ១៣ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម