ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣
ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះត្រួតពិនិត្យ និងអង្កេតលើទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាតធូល (Smart Tools) ក្រុមការងារបានឃាត់ចាប់ទូកយន្ត ចំនួន ០១គ្រឿង កំពុងនេសាទដោយប្រើឧបករណ៍អួនអូសក្រៅតំបន់អនុញ្ញាត ស្ថិតនៅភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលដើម្បីចាត់វិធានការផ្លូវច្បាប់ (ពិន័យអន្តរការណ៍)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម