សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់កសិករក្រុមអ្នកផលិត
ចេញ​ផ្សាយ ២២ កញ្ញា ២០២៣
213

ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣

លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារ (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែកញ្ញា ស្ដីពី (១) ផែនការផលិតកម្ម (២) ផែនការអាជីវកម្ម និង(៣) ការសន្សំប្រាក់ និងជ្រើសរើសកសិករទទួលទុនចំនួន ១ ០០០ ០០០ រៀលគត់ សម្រាប់ដាំបន្លែ របស់ក្រុមអ្នកផលិត បានចំនួន ០១ក្រុម ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ មានអ្នកចូលរួមសរុបចំនួន ១៦នាក់ ស្រី ០៥នាក់ និងនៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ០៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter