សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់កសិករក្រុមអ្នកផលិត
ចេញ​ផ្សាយ ២២ កញ្ញា ២០២៣
184

ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការសង្គ្រោះកុមារ (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែកញ្ញា ស្ដីពី (១) ផែនការផលិតកម្ម (២) ផែនការអាជីវកម្ម និង(៣) ការសន្សំប្រាក់ និងជ្រើសរើសកសិករទទួលទុនចំនួន ១ ០០០ ០០០ រៀលគត់ សម្រាប់ដាំបន្លែ របស់ក្រុមអ្នកផលិត នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៨នាក់ ស្រី ០៧នាក់ និងនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter