សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិត
ចេញ​ផ្សាយ ២០ កញ្ញា ២០២៣
148

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ 

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការសង្គ្រោះកុមារ (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្ដីពី (១)ផែនការផលិតកម្ម (២)ផែនការអាជីវកម្ម និង(៣) ការសន្សំប្រាក់ និងជ្រើសរើសកសិករទទួលទុនចំនួន ១.០០០.០០០ រៀលគត់ សម្រាប់ដាំបន្លែ របស់ក្រុមអ្នកផលិតបានចំនួន ០២ក្រុម នៅភូមិប្រទាល និងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមចំនួន ៣៥នាក់ ស្រី២៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter