ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមកិច្ចប្រជុំពិភាក្សាករណីស្នើសុំចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលវត្ថុដីទំហំ ១ ០២៣,១៨ ហិកតា របស់ឈ្មោះ សៀក សារី តំណាងឱ្យប្រជាពលរដ្ឋ ចំនួន ១២គ្រួសារ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
កិច្ចប្រជុំប្រព្រឹត្តទៅ នៅសាលាឃុំជីខលើ ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុក ស្រែអំបិល បន្ទាប់ពីកិច្ចប្រជុំក្រុមការងារដីរដ្ឋថ្នាក់ស្រុក បានសម្រេច៖
- ធ្វើការវាស់វែងសាឡើងវិញដោយមន្ត្រីជំនាញភូមិបាលស្រុក ដោយប្រើប្រាស់ម៉ាស៊ីនវាស់វែងខ្នាតធំ និងធ្វើផែនទីឡើងវិញ
- សិក្សាទៅលើផលប៉ះពាល់ផ្សេងៗ ផ្លូវច្បាប់ និងប្រជាពលរដ្ឋ។
បន្ទាប់ពីកិច្ចប្រជុំក្រុមការងារដីរដ្ឋថ្នាក់ស្រុក បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែងឃើញថាមិនទាន់អាចធ្វើការវាស់វែងបាន ដោយសារដីលិចទឹក។ មានអ្នកចូលរួមសរុប ចំនួន ១១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម