ចុះអង្កេតលើទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាតធូល (Smart Tools) នៅមុខចំណុចភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១៤ កញ្ញា ២០២៣
170

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣

នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ០២រូប បានចុះអង្កេតលើទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាតធូល (Smart Tools) នៅមុខចំណុចភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ហើយនៅវេលាម៉ោង ១៥៖០០នាទីរសៀល ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមសហការជាមួយក្រុមល្បាតសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង កសាងកំណត់ហេតុពីការឃាត់ទូកនេសាទអួនអូស ចំនួន 0២គ្រឿង បញ្ជូនទៅខណ្ឌរដ្ឋបាលជលផលកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter