កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មការប្រតិបត្តិការខេត្តកោះកុង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ចេញ​ផ្សាយ ១៤ កញ្ញា ២០២៣
152

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣

លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម​​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលជលផលកោះកុង និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មការប្រតិបត្តិការខេត្តកោះកុង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០២នាក់។

គោលបំណង នៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យលទ្ធផលការងារដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃ ការនេសាទខុសច្បាប់ និងធនធានរ៉ែនានា ក្នុងភូមិសាស្រ្តខេត្តកោះកុង កំណត់បញ្ហាប្រឈម និងទិសដៅផែនការបន្ត ក្នុងនោះក៏មានការពិភាក្សាអំពីប្រព័ន្ធរបាយការណ៍ប្រចាំថ្ងៃ និងការបូកសរុបប្រចាំខែ ដើម្បីរាយការណ៍ជូនថ្នាក់ជាតិ បានទាន់ពេលវេលា និងមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter