សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora) ចុះអប់រំផ្សព្វផ្សាយ ការអភិរក្សអណ្ដើកសមុទ្រ នឹងចូលរួមថែរក្សាការពារប្រភេទសត្វជិតផុតពូជ កំពុងរងគ្រោះ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២៣
176

ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣

នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora) និងមានការចូលរួមពីរដ្ឋបាលជលឃុំកោះស្តេច និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាកោះស្តេច បានអប់រំផ្សព្វផ្សាយ ការអភិរក្សអណ្ដើកសមុទ្រ នឹងចូលរួមថែរក្សាការពារប្រភេទសត្វជិតផុតពូជ កំពុងរងគ្រោះ ដល់សិស្សានុសិស្សសាលាបឋមសិក្សាកោះស្ដេច មានអ្នកចូលរួមសរុបចំនួន ៦៩នាក់ ស្រី ៤៣នាក់ កម្មវិធីប្រព្រត្តិទៅនៅសាលាបឋមសិក្សាកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter