ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣
វេលាម៉ោង ០២:00 នាទីរសៀល នាយខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានចូលរួមកិច្ចប្រជុំ ស្តីពីការពិភាក្សាជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាគណៈកម្មការសហគមន៍នេសាទតាមភូមិនីមួយៗដោយកំណត់យកបេក្ខជនឈរឈ្មោះសរុបចំនួន ២៧នាក់ ស្រី ០២នាក់ និងកំណត់ការបរិច្ឆេតបោះឆ្នោតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក នៅសាលាឃុំថ្មស ក្រោមអធិបតីភាពលោកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល និងមានការចូលរួមពីរដ្ឋបាលឃុំថ្មស មេភូមិពាក់ព័ន្ធ និងគណៈកម្មការសហគមន៍នេសាទឃុំថ្មស កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំថ្មស មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម