កិច្ចប្រជុំ ស្ដីពីករណីសំណើសុំដីចម្ការឈើអាកាស្យារបស់រដ្ឋ ទំហំ ៥០ម x ១០០ម របស់ការិយាល័យទី២ កងទ័ពជើងគោក សម្រាប់ធ្វើទីស្នាក់ការប្រចាំខេត្តកោះកុង
ចេញ​ផ្សាយ ០៤ កក្កដា ២០២៣
86

ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣

ពេលរសៀល

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញទទួលស្វាគមន៍លោក លី ម៉េងស៊ាង អនុប្រធានរដ្ឋបាលព្រៃឈើ ក្នុងកិច្ចប្រជុំ ស្ដីពីករណីសំណើសុំដីចម្ការឈើអាកាស្យារបស់រដ្ឋ ទំហំ ៥០ម. x ១០០ម. របស់ការិយាល័យទី២ កងទ័ពជើងគោក សម្រាប់ធ្វើទីស្នាក់ការប្រចាំខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោកប្រធានការិយារដ្ឋបាល-បុគ្គលិក លោកប្រធានការិយាល័យផែនការ-គណនេយ្យ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង រួមទាំងមន្ត្រីក្រោមឱវាទខណ្ឌចំនួន ០៣នាក់ ដែលមានអ្នកចូលរួមចំនួន ១១នាក់ ស្រី ០១នាក់។ ក្រោយពីកិច្ចប្រជុំក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល រួមជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដីដែលបានស្នើសុំក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter