នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីជាប់កិច្ចសន្យា ០១រូប បានរៀបចំព្រលែងខ្យងសចូលក្នុងធម្មជាតិវិញចំនួន ១១ ០០០ គ.ក្រ ដែលឃាត់ចាប់បានកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរឃុំថ្មស នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មស និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ១១នាក់។