នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយក្រុមល្បាតសហគន៍នេសាទព្រះអង្គកែវ ចំនួន ០៤រូប ចេញល្បាតនៅចំណុចព្រែកពាមតាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប្រទះឃើញការនេសាទដោយរបាំងសាច់អួនដាក់កាត់ទទឺងព្រែក ក្រុមការងារបានរុះរើចេញ រួមមាន៖ របាំងសាច់អួនប្រវែង ៥០ម៉ែត្រ លូសាច់អូនចំនួន ០១មាត់ និងបង្គោលចំនួន ៥០ដើម។ យកមករក្សារទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល។