នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប ០១រូប មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប និងមន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងនេសាទអាស៊ានតាមប្រព័ន្ធអេឡិចត្រូនិក (eACDS) រៀបចំឡើងដោយរដ្ឋបាលជលផល នៅខណ្ឌរដ្ឋបាលជលផលកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០៤នាក់។