លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមប្រជុំពីការកែសម្រួលសមាសភាពគណៈកម្មការប្រតិបត្តិខេត្តកោះកុង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ២៧ នាក់ ស្រី ០១នាក់ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។