ចូលរួមជាមួយក្រុមការងារគណៈកម្មការខេត្តកោះកុង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ចេញ​ផ្សាយ ២១ មិថុនា ២០២៣
1,130

ថ្ងៃអង្គារ ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមជាមួយក្រុមការងារគណៈកម្មការខេត្តកោះកុង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យស្រាវជ្រាវករណីកាប់រានព្រៃនៅត្រង់ចំណុចវង្សតាថាក់ ភូមិចាំយាម ឃុំប៉ាក់ខ្លង  ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជូនជ្រាបថាទីតាំងកើតហេតុស្ថិតក្នុងតំបន់កាត់ឆ្វៀលចេញពីគម្របព្រៃឈើ ឆ្នាំ ២០០២។ សមាសភាពចូលរួមមានកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកមណ្ឌលសីមា សរុបអ្នកចូលរួម ចំនួន ២២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter