ថ្ងៃអង្គារ ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣
លោក សុខ សំអាត អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកថ្មបាំង។ វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ទួត ហាទីម៉ា អភិបាលស្រុក នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានអ្នកចូលរួមចំនួន ១២២នាក់ ស្រី ៥១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម