សហការជាមួយក្រុមល្បាតសហគន៍នេសាទបាក់អង្រុត ចំនួន ០៤រូប ចេញល្បាតនៅចំណុចត្រពាំងប៉ក់ទឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
1,103
ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយក្រុមល្បាតសហគន៍នេសាទបាក់អង្រុត ចំនួន ០៤រូប ចេញល្បាតនៅចំណុចត្រពាំងប៉ក់ទឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប្រទះឃើញការនេសាទដោយរបាំងស្បៃមុង ក្រុមការងារបានរុះរើចេញ រួមមានៈ របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ លូស្បៃមុងចំនួន ០៤មាត់ និងបង្គោលចំនួន ១២០ដើម។ យកមករក្សារទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល។
ចំនួនអ្នកចូលទស្សនា
Flag Counter