ចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាឃុំថ្មស
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២៣
88

ថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ  ឆ្នាំ២០២៣

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាឃុំថ្មស ក្រោមអធិបតីភាពលោក អិក កួន មេឃុំថ្មស ក្នុងអង្គប្រជុំលោកមេឃុំថ្មស និងលោកមេភូមិចម្លងគោ បានលើកឡើងអំពីការបញ្ហាប្រឈម និងដំណោះស្រាយ នៃបទល្មើសនេសាទ ដែលកើតមាននៅក្នុងឃុំថ្មសដូចជាអួនអូសគូ និងអួនអូសឡិខិ ដែលបង្ករប៉ះពាល់ដល់ប្រជានេសាទដែលប្រើឧបករណ៍នេសាទមងក្តាម រនងខ្យង និងលបក្តាម ក្នុងកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាឃុំថ្មស ដែលមានអ្នកចូលរួមសរុបចំនួន ៣២ នាក់ ស្រី ១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter