ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ពេលព្រឹក ៖ លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យសំណើរបស់ប្រជាពលរដ្ឋឈ្មោះ ផាន់ កណ្ណារី ស្នើសូមចុះបញ្ជីដី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន ដីមួយកន្លែង មានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។បន្ទាប់ពីកិច្ចប្រជុំពិភាក្សាលោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
១. ទីតាំងដីដែលស្ថិតនៅក្នុងតំបន់អភិរក្ស មិនត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីជាដីឯកជនទេ
២. ប្រសិនបើដីមានបញ្ហា ត្រួតព្រំគ្នា ឬមានព្រំមិនច្បាស់លាស់ សូមម្ចាស់សំណើសម្របសម្រួលដោះស្រាយឱ្យបានរួចរាល់
៣. រដ្ឋបាលឃុំ ត្រូវសិក្សាស្រាវជ្រាវពីប្រវត្តិ នៃការកាន់កាប់ដីឱ្យបានច្បាស់លាស់
៤. ប្រគល់ភារកិច្ច ជូនរដ្ឋបាលស្រុក ដឹកនាំមន្ត្រីជំនាញភូមិ ឃុំ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងសាមីសំណើ ចុះពិនិត្យទីតាំង ចុចនិយាមកាដី តំឡើងផែនទីគំនូសបង្ហាញទីតាំងដី ឱ្យបានច្បាស់លាស់ និងធ្វើរបាយណ៍ការជូនមករដ្ឋបាលខេត្ត ដើម្បីពិនិត្យនិងបន្តនីតិវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម