ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធនឹងសំណើរបស់ការិយាល័យទី២ កងទ័ពជើងគោក ស្នើសុំដីមួយកន្លែងជាទីតាំងដីរដ្ឋ ស្ថិតនៅក្រុងខេមរភូមិន្ទ ដើម្បីសុំយកមកធ្វើស្នាក់ការប្រចាំការខេត្តកោះកុង នៅសាលាប្រជុំ (ក) សាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារនៃអង្គប្រជុំ ចុះពិនិត្យទីតាំងដីជាក់ស្តែង ហើយក៏បានណែនាំឱ្យមន្ត្រីជំនាញភូមិបាល ចុចនិយាមកាដីឱ្យបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍គោរពស្នើសូមការពិនិត្យ និងសម្រេចពីលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម