ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
នាយរងខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ចុះផ្វព្វផ្សាយ៖
១- ប្រកាសស្តីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង។
២- ប្រកាស ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់។
៣- សេចក្តីជូនដំណឹង ស្តីពីការបិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប។
ក្រោមអធិបតីភាពលោកស្រី លិ ឡាំង មេឃុំកោះកាពិ នៅសាលាឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ៥៦នាក់ ស្រី ២៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម