កិច្ចប្រជុំពិភាក្សាស្ដីពី ករណីសំណើសុំដីចម្ការឈើអាកាស្យារបស់រដ្ឋ ទំហំ ៤​៥ ០០០ ម៉ែត្រការ៉េ សម្រាប់សង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង
ចេញ​ផ្សាយ ២៣ ធ្នូ ២០២២
100

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ 

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ករណីសំណើសុំដីចម្ការឈើអាកាស្យារបស់រដ្ឋ ទំហំ ៤​៥ ០០០ ម៉ែត្រការ៉េ សម្រាប់សង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោកប្រធានការិយាល័យផែនការ-គណនេយ្យ និងនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ មានអ្នកចូលរួមចំនួន ០៨នាក់ ស្រី ០១នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter