ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី វុិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការ Save the Children នៃគម្រោងស្ទៀរ (STEER) ទទួលលទ្ធផលដូចខាងក្រោម៖
១.ចុះត្រួតពិនិត្យ តាមដានការអនុវត្តដាំដុះដំណាំបន្លែ និងពិនិត្យ pHដី របស់កសិករក្នុងគម្រោង បានចំនួន ០៤នាក់ ស្រី ០៣នាក់ នៅភូមិត្រពាំងខ្នារ
២.ប្រជុំក្រុមអ្នកផលិតដំណាំចេកឃុំតាទៃលើ ក្នុងគោលបំណង - ការបោះឆ្នោតជ្រើរើសគណៈកម្មការក្រុមឡើងវិញ - ការសន្សំប្រាក់ក្នុងក្រុមលក់រួមទិញរួម ដែលមានអ្នកចូលរួមចំនួន ២៤នាក់ ស្រី ២១នាក់ ភូមិត្រពាំងខ្នារ ។
+ ប្រជុំក្រុមអ្នកផលិតចេកមានក្តីសង្ឃឹមឃុំតាទៃលើ ក្នុងគោលបំណង
- ការសន្សំប្រាក់នៃការលក់រួមទិញរួម
- ការធានារ៉ាប់រងចម្ការ ដែលមានខ្យល់ព្យុះ ដែលមានអ្នកចូលរួមចំនួន ១៧នាក់ ស្រី ១៦នាក់ នៅភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម