ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង ០៨:៣០ នាទីព្រឹក
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌរដ្ឋបាលជលកោះកុង ០១រូប សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល និងនាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ០១រូប បានជួបប្រជុំដើម្បីជំរុញ និងតាមដានការអនុវត្តន៍គម្រោង និងអភិរក្សធនធានជលផល (ក្តាមសេះ និងក្តាមថ្ម) ដល់សហគមន៍នេសាទឃុំព្រែកខ្សាច់ ក្រោមអធិបតីភាពលោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៅសាលាឃុំព្រែកខ្សាច់ ដែលមានអ្នកចូលរួមសរុប ១២នាក់
និងនៅវេលាម៉ោង១៤:០០ រសៀល ក្រុមការងារបានបន្តទៅជួបប្រជុំជាមួយសហគមន៍នេសាទឃុំជ្រោយប្រស់ ក្រោមអធិបតីភាពលោក ពុំ ធឿន មេឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់ ដែលមានអ្នកចូលរួមសរុបចំនួន ១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម