ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី វុិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការ Save the Children នៃគម្រោងស្ទៀរ (STEER) បានចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារដាំដុះដំណាំចេក របស់កសិកររបស់គម្រោង បានចំនួន ០៤នាក់ ស្រី ០៤នាក់ នៅភូមិត្រពាំងឈើត្រាវ ។
និងបានបើកកិច្ចប្រជុំក្រុមបន្លែក្នុងគោលបំណង ពីការចុះកុងត្រាផែនការផ្គត់ផ្គងផលិតផល ជាមួយ KOC ដែលមានអ្នកចូលរួមចំនួន ១៩នាក់ ស្រី ០៨នាក់ ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម