ចូលរួមកិច្ចប្រជុំពិភាក្សាអំពីសំណើសុំឈូសឆាយសម្អាតដើមឈើស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ និងស្នើសូមគោលការណ៍ ណែនាំអំពីការទុកដាក់កំណាត់ឈើដែលបានកាប់រំលំរួច
ចេញ​ផ្សាយ ០៨ ធ្នូ ២០២២
107

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីសំណើសុំឈូសឆាយសម្អាតដើមឈើស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ចាប់ពីគីឡូម៉ែត្រលេខ ១៤២+៦០០ ដល់ចំណុចគីឡូម៉ែត្រលេខ ១៤៨+០៣៨ និងស្នើសូមគោលការណ៍ ណែនាំអំពីការទុកដាក់កំណាត់ឈើដែលបានកាប់រំលំរួច។ ជាមួយក្រុមហ៊ុន អ៊ីលស៊ុង-ហានីល យ៉ញវេនណ័រ ឯ.ក (ក្រុមហ៊ុនអនុវត្តគម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨) មន្ទីរជំនាញ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ

ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter