ចូលរួមប្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២២
94

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ឈួន ពន្លឺ មន្ត្រីការិយាល័យផែនការគណនេយ្យ បានចូលរួមប្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណង៖ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីរដ្ឋ, ជំរុញការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter