ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើដងទង់ ដឹកនាំដោយលោក លី សុវណ្ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចុះពិនិត្យ និងវាយតម្លៃសិប្បកម្មឡចំហុយដើមចន្ទន៍ក្រស្នា របស់ឈ្មោះ ឡា យ៉ាស់យ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីតាំងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះពិនិត្យ និងវាយតម្លៃសិប្បកម្មកែច្នៃខាងលើ ទៅតាមការស្នើសុំរបស់សាមីខ្លួន ដើម្បីបន្តសុពលភាពលិខិតអនុញ្ញាតអាជីវកម្ម សម្រាប់ឆ្នាំ២០២៣ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម