ចូលរួមវេទិកាជាតិអេកូទេសចរណ៍លើកទី៣
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២២
108

ថ្ងៃចន្ទ​ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ក្រោមការអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងទាំងបី រដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថាន ទាំង២៥ រាជធានី ខេត្ត និងតំណាងអង្កការដៃគូរអភិវឌ្ឍន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៥០០នាក់ ស្រី ១៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter