សិក្ខាសាលា ស្តីពីការណែនាំ អំពីហេដ្ឋារចនាសម្ព័ន ជលផលធន់នឹងគ្រោះមហន្តរាយ
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២២
89

ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ នាយផ្នែកបាលជលផលបូទុមសាគរ និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល បានចូលរួមសិក្ខាសាលា ស្តីពីការណែនាំ អំពីហេដ្ឋារចនាសម្ព័ន ជលផលធន់នឹងគ្រោះមហន្តរាយ ដែលជាផ្នែកមួយនៃការអនុវត្តគម្រោង “ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយចីរភាព ” ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង និងដោយមានការចូលរួមពីលោកបណ្ឌិត ខូវ គង់ អនុប្រធានរដ្ឋបាល ជលផល និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអាស៊ាន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២២នាក់ ស្រី ០៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter