សិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យព្រៃឈើ ឆ្នាំ២០២១- ២០២៥"
ចេញ​ផ្សាយ ១៤ តុលា ២០២២
111

ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា  ឆ្នាំ២០២២

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យព្រៃឈើ ឆ្នាំ២០២១- ២០២៥ "។ សិក្ខាសាលាផ្សព្វផ្សាយរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ  នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ RECOFTC  ក្រោមអធិបតីភាពលោកស្រី វង្ស សុបញ្ញា អនុប្រធានរដ្ឋបាលព្រៃឈើ និងលោកស្រី ហ៊ូ កល្យាណ នាយិការអង្គការ RECOFTC

ប្រព្រឹត្តទៅនៅសណ្ឋាគារកំពង់ធំរ៉ូយយាល់ ខេត្តកំពង់ធំ  ដែលមានអ្នកចូលរួមសរុបចំនួន ៥៩នាក់ ស្រី ២០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter