ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ៨ : ៣០ នាទីព្រឹក មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានចូលរួមកិច្ចប្រជុំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការគ្រប់គ្រងធនធានជលផល (ក្តាមសេះ ក្តាមថ្ម) ដល់សហគមន៍នេសាទឃុំព្រែកខ្សាច់ ដែលកម្មវិធីរៀបចំឡើងដោយរដ្ឋបាលជលផល ក្រោមអធិបតីភាពលោក រៀម រុំ មេឃុំព្រែកខ្សាច់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំព្រែកខ្សាច់ មានអ្នកចូលរួមសរុបចំនួន ១៦នាក់ ស្រី ០៧នាក់។
និងនៅវេលាម៉ោង ២:០០ រសៀល ក្រុមការងារបានបន្តការងារធ្វើកិច្ចប្រជុំដល់សហគមន៍នេសាទឃុំជ្រោយប្រស់ ក្រោមអធិបតីភាពភាពលោក ប៉ែន សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំជ្រោយប្រស់ មានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០៣ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម