កិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៥ តុលា ២០២២
89

ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញមន្ទីរចំនួន ៣រូប ចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានីខេត្តប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meting)។

ដែលមានការចូលរួម ពីលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងលោក-លោកស្រីប្រធាន អនុប្រធានអង្គភាព  ច្រចេញចូលតែមួយខេត្តកោះកុង សរុបចំនួន ៧នាក់ ស្រី ១នាក់។

កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter