កិច្ចប្រជុំពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ចេញ​ផ្សាយ ០៥ តុលា ២០២២
88

ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ស្ថិតនៅសង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឋ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ១៤នាក់ នៅសាលប្រជុំសាលាខេត្តកោះកុង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter