ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក ៖ លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមប្រជុំកិច្ចបច្ចេកទេសរបស់គម្រោងស្ទៀរ ប្រចាំខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណង ១.ពិភាក្សាអំពីខ្លឹមសារបច្ចេកទេសចំពោះការអនុវត្តសកម្មភាពកិច្ចការពារស្ត្រី និងយេនឌ័រ, ២.ពិនិត្យលើសម្ភារ:ផ្សព្វផ្សាយ និងអប់រំស្តីពីកិច្ចគាំពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន, ៣.ការពិភាក្សាអំពីការបង្កើតឧបករណ៍តាមដាន និងត្រួតពិនិត្យគ្រួសារកសិករ ស្តីអំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន, ៤.ពិភាក្សាលើផែនការសកម្មភាពសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ១១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម