ចូលរួមសិក្ខាសាលាថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
87

ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សួន ណន ភ្នាក់ងារផ្សព្វផ្សាយកសិកម្មសង្កាត់ស្មាច់មានជ័យ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដែលមានការចូលរួមពីមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មទាំង ២៥រាជធានីខេត្ត មន្រ្តីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម វិស័យឯកជន ដៃគូអភិវឌ្ឍ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម(FAO) សរុបប្រមាណ ១១០នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter