ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ជួប ជឿន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមសហការជាមួយក្រុមការងារអនុកម្មវិធី ASPIRE ខេត្តកោះកុង បានចុះសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងការធ្វើបង្ហាញបច្ចេកទេសការគ្រប់គ្រង និងទីផ្សារ នៃបណ្ដុំអាជីវកម្មឃ្មុំ ដែលបានចងក្រង និងបង្កើតឡើងក្នុងឆ្នាំ២០២០ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ២៨នាក់ ស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម