ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ ដោយមានលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចំនួន ០៣រូប និងលោកអនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងពិនិត្យករណីប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដី ទំហំ ៤៣២,៣៥ ហិកតា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
និងមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល លោកនាយករដ្ឋបាលសាលាស្រុក លោកអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ ភូមិបាលស្រុក លោកមេឃុំដងពែង តំណាងក្រុមហ៊ុន CAMAGRA INVESTMENT LIMITED លោកប្រធានគណបក្សកសិករ តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ មានសរុបអ្នកចូលរួមចំនួន ១៧នាក់។
ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ត្រង់ចំណុចនិយាមកា UTM (៣ ៧០ ២៥២; ១២ ២៨ ៣៨៩) និងចំណុចនិយាមកា UTM (៣ ៧០ ៣៦៧; ១២ ២៨ ៣៨៩)តាមការអង្អុចបង្ហាញព្រំដោយតំណាងប្រជាពលរដ្ឋ។ តាមការចុះពិនិត្យជាក់ស្ដែងទីតាំងដីខាងលើ ស្ថិតក្នុងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន CAMAGRA ហើយក្រុមហ៊ុនបានធ្វើការដាំឈើអាកាស្យាលើដីទាំងនោះ តាំងពីឆ្នាំ២០១០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម