ចុះបើកកិច្ចប្រជុំក្រុម ស្តីពីការកត់ត្រាបញ្ជីស្នាម តួនាទី ការទទួលខុសត្រូវ ការជំរុញការផលិត និងការទិញ-លក់រួម ស្ថិតនៅភូមិតាំកន់ និងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ០៨ កញ្ញា ២០២២
66

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា  ឆ្នាំ២០២២

លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមសហការជាមួយមន្រ្តីគម្រោងស្ទៀរប្រចាំស្រុកបូទុមសាគរ នៃអង្គការ Save The Children ចុះបើកកិច្ចប្រជុំក្រុម ស្តីពីការកត់ត្រាបញ្ជីស្នាម តួនាទី ការទទួលខុសត្រូវ ការជំរុញការផលិត និងការទិញ-លក់រួម ស្ថិតនៅភូមិតាំកន់ និងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានកសិករចូលរួមចំនួន ១៩នាក់ ស្រី ០៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter