ចូលរួមកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៨ កញ្ញា ២០២២
78

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា  ឆ្នាំ២០២២

លោក គង់ ហ៊ួយ មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង និងមានការចូលរួមពីមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត នៅសាលប្រជុំសាលាខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter